ម្ដងនោះធ្លាប់បានគេស្គាល់ថាជា គុជអាស៊ី ដែលត្រូវបានគេចាត់ទុកថាជាទីក្រុងមួយក្នុងចំណោមទីក្រុងជាទីស្រលាញ់បំផុតដែលសាងសង់ដោយបារាំងនៅឥណ្ឌូចិន[២] នៅក្នុងទសវត្សឆ្នាំ១៩២០។ ភ្នំពេញ រួមជាមួយសៀមរាប និង ព្រះសីហនុ គឺជាគោលដៅទេសចរណ៍ពិភពលោក និង ក្នុងស្រុកគួរឱ្យកត់សំគាល់សម្រាប់ប្រទេសកម្ពុជា។ បានស្ថាបនានៅឆ្នាំ១៤៣៤ ទីក្រុងនេះត្រូវបានគេកត់សំគាល់ដោយសារតែស្ថាបត្យកម្ម និង ការទាក់ទាញខាងសោភ័ណភាព និង ប្រវត្តិសាស្ត្រជាច្រើន។ មានអគារសម័យអាណានិគមបារាំងនៅសេសសល់ដែលនៅរាយប៉ាយតាមបណ្ដាមហាវិថីធំៗ។
ដោយបានស្ថិតនៅលើច្រាំងនៃទន្លេសាប មេគង្គ និង ទន្លេបាសាក់ ផ្ទៃទីក្រុងមេភ្នំពេញគឺជាផ្ទះសម្បែងនៃប្រជាជនកម្ពុជា[១] ប្រហែល២,២លាននាក់ ក្នុងចំណោមប្រជាជន១៤,៨លាននាក់ ដែលកើនឡើងរហូតចាប់ពីប្រហែល១,៩លាននាក់នៅឆ្នាំ២០០៨។[៣] ទីក្រុងនេះគឺជាទីក្រុងស្ដុកស្ដម្ភ និង សម្បូរប្រជាជនបំផុតនៅកម្ពុជា និង ក៏ជាមជ្ឈមណ្ឌលនយោបាយរបស់ប្រទេសនេះ។
មាតិកា
- ១ និរុត្តិសាស្ត្រ
- ២ ប្រវត្តិរាជធានីភ្នំពេញ
- ៣ ភូមិសាស្ត្រ
- ៤ រដ្ឋបាល
- ៥ ប្រជាសាស្ត្រ
- ៦ សេដ្ឋកិច្ច
- ៧ វិស័យអប់រំ
- ៨ វប្បធម៌
- ៩ សភាពទីក្រុង និង ស្ថាបត្យកម្ម
- ១០ សារព័ត៌មាន និង ទស្សនាវដ្ដី
- ១១ វិស័យកីឡា
- ១២ ដំណឹកជញ្ជូន
- ១៣ ការផ្គត់ផ្គង់ទឹកស្អាត
- ១៤ ទំនាក់ទំនងអន្តរជាតិ
- ១៥ អភិបាលរាជធានីភ្នំពេញ
- ១៦ ខេមរជនគួរអោយកត់សំគាល់
- ១៧ កំណត់
- ១៨ សូមមើលផងដែរ
- ១៩ គន្ថនិទ្ទេស
- ២០ តំណភ្ជាប់ខាងក្រៅ
និរុត្តិសាស្ត្រ
ភ្នំពេញយកតាមឈ្មោះវត្តភ្នំ។ រឿងនិទានថានៅឆ្នាំ១៣៧២ ឧបាសិកាចាស់ម្នាក់ ឈ្មោះដូនពេញបានទៅដល់មាត់ទឹកនៃទន្លេមេគង្គ ហើយបានឃើញដើមគគីរងាប់កំពុងអណ្ដែតចុះតាមខ្សែទឹក។ នៅខាងក្នុងប្រហោងនៃដើមគគរីនោះមានរូបចម្លាក់សំរិទ្ធិបួន និង បដិមាព្រះពុទ្ធធ្វើពីថ្មមួយ។ដូនពេញបាននាំរូបដិមាទាំងនោះឡើងលើគោក ហើយ បាននាំប្រជាជនដើម្បីពូនដីនៅភាគអាគ្នេយ៍នៃផ្ទះរបស់គាត់។ ក្រោយមកគាត់ក៏បានយកដើមគគីរនោះទៅសាងជាព្រះវិហារនៅលើភ្នំនោះដើម្បីតម្កល់ព្រះបដិមាព្រះពុទ្ធរូបទាំងប្រាំអង្គនោះ ហើយក្រោយមកវត្តនោះក៏ដាក់ឈ្មោះតាមគាត់ថា វត្តភ្នំដូនពេញ ដែលបច្ចុប្បន្នកាលនេះគេស្គាល់ថាវត្តភ្នំៗនេះឯង ដែលជាកូនភ្នំតូចមួយដែលមានកំពស់ ២៧ មាត្រ (៨៩ ភត)។ ក្រោយមកស្ដេចពញាយ៉ាត ដោយទ្រង់ទតឃើញនូវសេចក្ដីជ្រះថ្លារបស់ដូនពេញចំពោះព្រះពុទ្ធសាសនាដូច្នេះហើយ ទើបទ្រង់ក៏បានតាំងឈ្មោះខេត្តនេះសាជាថ្មីថា ភ្នំពេញ ដែលមុនទីត្រង់ភ្នំពេញសព្វថ្ងៃនេះ គេហៅថា ខេត្តកោះឫស្សីកែវ ដែលបច្ចុប្បន្នមានខណ្ឌមួយឈ្មោះថា ខណ្ឌឫស្សីកែវ និង ខណ្ឌមួយទៀតឈ្មោះថា ខណ្ឌដូនពេញ ដែលដូនពេញនេះយកតាមឈ្មោះរបស់ដូនពេញ។
ប្រវត្តិរាជធានីភ្នំពេញ
ដំបូងឡើយភ្នំពេញមានឈ្មោះថា ខេត្ត កោះឫស្សីកែវ ដែលមន្ត្រីត្រួតខេត្តនេះមានងារថា ចៅពញារាជាមេត្រី ក្រោយមកក៏មានឈ្មោះថា រាជធានីចតុមុខ មានន័យថា ទីក្រុងដែលមានមុខបួន។ ឈ្មោះនេះដែរយកតាមការរត់ប្រសព្វគ្នានៃទន្លេ៤ គឺមាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និង ទន្លេសាប។ ទន្លេទាំង៤បានរត់ប្រសព្វគ្នាត្រង់កន្លែងដែលក្រុងចតុមុខបានតាំងនៅ ដូច្នេះក៏តាំងឈ្មោះដូច្នេះទៅ ក្រុងចតុមុខ។ភ្នំពេញបានក្លាយទៅជារាជធានីនៃប្រទេសកម្ពុជា ជាលើកដំបូង ក្នុងរជ្ជកាលស្តេចពញាយ៉ាត ដែលជាស្តេចនៃអាណាចក្រខ្មែរ នាសម័យនោះ។ ស្តេចពញាយ៉ាត បានរើរាជធានី ពីរាជធានីអង្គរធំ មកភ្នំពេញ បន្ទាប់ពីវាត្រូវបានក្តោបយក ដោយប្រទេសសៀមប៉ុន្មានឆ្នាំមុននោះបន្តិច។ ក្នុងរជ្ជកាលព្រះបាទនរោត្តម ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ក្រុងភ្នំពេញបានក្លាយជាកន្លែងឈរជើងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនិងព្រះបរមរាជវាំង។
រាជធានីភ្នំពេញចាប់ផ្តើមស្ថាបនាលើកដំបូងបង្អស់នៅពុទ្ធសតវត្សទី ២១ គ្រិស្តសតវត្សទី១៥ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) គឺព្រះស្រីសុរិយោពណ៌ នៅពេលដែលទ្រង់បោះបង់ចោលព្រះរាជវាំងអង្គរមកកសាងព្រះរាជវាំងថ្មី នៅ ទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃហៅថា ស្រុកស្រីសន្ធរ ក្នុងខេត្តកំពង់ចាម។ ប៉ុន្ដែដោយទីទួលបាសាននោះ ក្នុងរដូវភ្លៀងមានទឹកលិចរាល់ឆ្នាំ ទ្រង់បានសាងប្រាសាទព្រះរាជវាំងហើយគង់នៅបានតែមួយឆ្នាំ ក៏ទ្រង់ស្ដេចយាងមកកសាងទីក្រុងថ្មី នៅឆ្នេរទន្លេបួនមុខ គឺក្រុងភ្នំពេញសព្វថ្ងៃនេះ នៅគស ១៤៣៤។
ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញមានពីរលើក ៖
- លើកទី១ នៅគ្រិស្តសតវត្សទី១៥ រជ្ជកាលព្រះបាទពញាយ៉ាត តែមិនស្ថិតស្ថេរ ។
- លើកទី២ នៅគ្រិស្តសតវង្សទី១៩ រជ្ជកាលព្រះបាទនរោត្តមទើបស្ថិតស្ថេរ។
វត្តភ្នំបានផ្ដល់ឈ្មោះឱ្យទីក្រុងនេះ
ការរកឃើញនេះត្រូវបានចាត់ទុកថាជាការប្រសិទ្ធិពររបស់ទេព្ដា និង ចំពោះអ្នកខ្លះជាសញ្ញាដែលរាជធានីខ្មែរនឹងត្រូវមកតាំងនៅភ្នំពេញនេះ។ ដើម្បីតម្កល់វត្ថុសក្ដិសិទ្ធិដែលបានរកឃើញ ដូនពេញបានលើកកូនភ្នំតូចមួយនៅលើច្រាំងទន្លេខាងលិចនៃទន្លេសាប និង បានអភិសេកជាមួយទីសក្ការៈបូជា បច្ចុប្បន្នត្រូវបានគេស្គាល់ថាវត្តភ្នំនៅចុងខាងជើងភាគកណ្ដាលនៃភ្នំពេញ។ ភ្នំដូនពេញ បានយកឈ្មោះតាមអ្នកកសាងវាឡើង និងបរិវេណជុំវិញនោះត្រូវបានគេស្គាល់ ក្រោយមកនៅត្រឹមតែ ភ្នំពេញ។ ភ្នំពេញដំបូងឡើយបានក្លាយជារាជធានីនៃកម្ពុជាបន្ទាប់ពីព្រះបាទពញាយ៉ាត ព្រះមហាក្សត្រនៃអធិរាជាណាចក្រខ្មែរបានរើរាជធានីពីអង្គរធំមកទួលបាសាន រួចហើយមកភ្នំពេញ ដោយសារតែរាជធានីនៅអង្គរឧស្សាហ៍ទទួលការគំរាមកំហែងពីពួកសៀមអស់រយៈពេលប៉ុន្មានឆ្នាំកាលពីដំបូងៗ។ មានចេតិយមួយនៅពីក្រោយវត្តភ្នំ ដែលតម្កល់ព្រះអដ្ឋិធាតុព្រះពញាយ៉ាត និង ព្រះញាតិវង្ស ដូចគ្នាដែរ ក៏មានរូបចម្លាក់ខាងពុទ្ធសាសនាដែលសេសសល់ពីសម័យអង្គរផងដែរ។ នៅសតវត្សទី១៧ ពួកអន្តោប្រវេសជប៉ុនក៏បានមកតាំងលំនៅនៅជាយក្រុងនៃភ្នំពេញសម័យបច្ចុប្បន្ននេះ។[៤] សហគមន៍ព័រទុយហ្គាល់តូចមួយបាននៅសេសសល់នៅភ្នំពេញរហូតមកដល់សតវត្សទី១៧ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្មនិងសាសនានៅក្នុងប្រទេសនេះ។
ភ្នំពេញនៅតែជារាជធានីអស់រយៈពេល ៧៣ ឆ្នាំ—ចាប់ពីឆ្នាំ ១៤៣២ ដល់ ១៥០៥។ វាត្រូវបានគេបោះបង់ចោលអស់រយៈពេល ៣៦០ ឆ្នាំ—ចាប់ពីឆ្នាំ១៥០៥ ដល់ ១៨៦៥—ដោយសារតែស្ដេចបន្តបន្ទាប់ ព្រោះតែជម្លោះផ្ទៃក្នុងរវាងពួកស្ដេចដណ្ដើមរាជ្យគ្នាទៅវិញទៅមក។ ព្រះមហាក្សត្រក្រោយៗមកទៀតបានរើរាជធានីជាច្រើនលើក និង បានបង្កើតរាជធានីនៅទីតាំងផ្សេងៗ នៅ ទួលបាសាន (ស្រីសន្ធរ (ស្រីសន្ធរ) ពោធិ៍សាត់ លង្វែក ល្វាឯម និង ឧដុង្គ។
វាមិននៅរហូតដល់ឆ្នាំ ១៨៦៦ ទេ ក្រោមរជ្ជកាលនៃព្រះបាទនរោត្តម (១៨៦០-១៩០៤) ព្រះបុត្រាច្បងនៃព្រះបាទអង្គឌួង ដែលទ្រង់បានដឹកនាំប្រទេសក្នុងនាមជួសសៀម ដែលភ្នំពេញបានក្លាយជាអាសនៈអចិន្ត្រៃយ៍នៃរដ្ឋាភិបាលនិងរាជធានីនៃកម្ពុជា ហើយក៏ជាកន្លែងដែល ព្រះរាជវាំងថ្មីត្រូវបានសាងសង់ឡើងដែរ។ នៅការចាប់ផ្ដើមឆ្នាំ ១៨៧០ ពួកអាណានិគមនិយមបារាំងបានប្រែពីភូមិតាមមាត់ទន្លេមួយទៅជាទីក្រុងមួយដែលពួកគេបានសាងសង់ សណ្ឋាគារ សាលារៀន គុក បន្ទាយទាហាន ធនាគារ ការិយាល័យការងារសាធារណៈ ការិយាល័យទូរលេខ សាលាកាត់ក្ដី និង អគារបម្រើសេវាសុខភាព។ នៅឆ្នាំ១៨៧២ ការក្រឡេកមើលមួយភ្លែតដំបូងនៃទីក្រុងទំនើបបានប្រែរូបរាង នៅពេលដែលរដ្ឋបាលអាណានិគមបានប្រើសេវានៃសហគ្រិនម៉ៅការបារាំង លើ-ផ្វូសឝា ដើម្បីសាងសង់ផ្ទះបេតុង៣០០ខ្នងដំបូងសម្រាប់លក់ និង ជួលទៅអោយពួកពាណិជ្ជករចិន។
នៅទសវត្សឆ្នាំ១៩២០ ភ្នំពេញត្រូវបានគេស្គាល់ថាជា គុជអាស៊ី និង ជាងបួនទសវត្សបន្ទាប់ ភ្នំពេញបានបន្តឆ្លងកាត់ការលូតលាស់យ៉ាងរហ័សជាមួយការសាងសង់ផ្លូវដែកទៅព្រះសីហនុ និង ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង (ឥឡូវ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)។ ហេដ្ឋារចនាសម្ព័ន្ធភ្នំពេញបានសឱ្យឃើញនូវទំនើបកម្មជាច្រើនក្រោមការដឹកនាំរបស់ព្រះសីហនុ។[៥]
កំឡុងសង្គ្រាមវៀតណាម កម្ពុជាត្រូវបានប្រើជាមូលដ្ឋានទ័ពដោយកងទ័ពវៀតណាមខាងជើង និង វៀតកុង និងជនភៀសខ្លួនរាប់ពាន់នាក់មកពីទូទាំងប្រទេសបានជន់ជោរនៅទីក្រុងដើម្បីគេចពីការប្រយុទ្ធគ្នារវាងកងទ័ពរបស់រដ្ឋាភិបាលរបស់ខ្លួន ក.វ.ជ/រ.រ.ជ. សម្ព័ន្ធមិត្តវៀតណាមខាងត្បូង និង ខ្លួន និងខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ប្រជាជន២-៣លាននាក់ ភាគច្រើននៃពួកគេគឺជាជនភៀសខ្លួនពីការប្រយុទ្ធគ្នា។[៦] ខ្មែរក្រហមបានកាត់ផ្ដាច់ការផ្គត់ផ្គង់ទៅកាន់ទីក្រុងអស់រយៈពេលជាងមួយឆ្នាំមុនពេលភ្នំពេញធ្លាក់នៅថ្ងៃ ១៧ មេសា ១៩៧៥។ របាយការណ៍ពីពួកអ្នកសារព័ត៌មានបានថ្លែងថាការបាញ់ផ្លោងរបស់ខ្មែរក្រហម បានធ្វើទុកបុកម្នេញរដ្ឋធានីនេះស្ទើរតែឥតឈប់ឈរ ដែលបង្កឱ្យមាន ការស្លាប់ និង ពិការមិនរើសមុខ លើពួកអសេនិកជនដែលបានជាប់ក្នុងក្រុងរាប់លាននាក់។ [៧] ខ្មែរក្រហមបានបណ្ដេញចេញពីទីក្រុងទាំងមូលដោយបង្ខំ បន្ទាប់ពីដណ្ដើមបានរដ្ឋធានី ជាអ្វីដែលត្រូវបានពិពណ៌នាថាជាក្បួនមរណៈ: លោកផ្វ្រង់ស៊្វ័រ-ប៉ង់ឆូដបានសរសេរថា ខ្ញុំមិនអាចបំភ្លេចបានទេ ជនពិការម្នាក់ដែលគាត់គ្មានដៃ រឺ ក៏ជើង ដែលកំពុងននាលលើដីដូចជាដង្កូវខ្លាំងណាស់ រឺ ឪពុកដែលកំពុងសម្រក់ទឹកភ្នែកបីកូនស្រីអាយុដប់ឆ្នាំរុំក្នុងសំពត់ចងជាប់ករបស់គាត់ដូចជាសំពាយ រឺ បុរសម្នាក់ដែលមានជើងពីររបស់គាត់យីកយោកនៅចុងជើងមិនមានពាក់អ្វីឡើយក្រៅតែពីស្បែក[៨] ចន-ស្វេនបានរំលឹកឡើងវិញថា ពួកខ្មែរក្រហមបានបណ្ដេញអ្នកជំងឺចេញពីមន្ទីរពេទ្យដូចជាសំរាមនៅតាមផ្លូវ.... ក្នុងសង្គ្រាមប្រាំឆ្នាំ នេះគឺជាក្បួនចាកចេញទៅទីឆ្ងាយប្រកបដោយទុក្ខវេទនារបស់មនុស្សដែលខ្ញុំធ្លាប់បានឃើញ។[៩] អ្នករស់នៅជាអចិន្ត្រៃយ៍ទាំងអស់ រួមមានពួកអ្នកមានស្ដុកស្ដម្ភ និង រៀនសូត្រនៅទីក្រុង ហើយពួកគេក៏ត្រូវបានបង្ខំឱ្យធ្វើការងារតាមស្រែចម្ការដែលចាត់ទុកថាជាប្រជាជនថ្មី។[១០] វិទ្យាល័យទួលស្លែងត្រូវបានកាន់កាប់ដោយកងកម្លាំងរបស់ប៉ុល-ពត និងត្រូវបានប្រែទៅជាមន្ទីរស-២១ ជាកន្លែងដែលមនុស្សត្រូវបានគេឃុំឃាំង និង ធ្វើទារុណកម្ម។ ប៉ុល-ពតបានព្យាយាមបែរត្រឡប់ទៅរកសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម និង ហេតុដូច្នេះហើយក៏បានសម្លាប់មនុស្សជាច្រើនដោយបានដឹងថាធ្លាប់រៀនសូត្រ "ខ្ជិល" រឺ ជាសត្រូវនយោបាយ។ អ្នកផ្សេងៗភាគច្រើនបានស្រេកឃ្លានដល់ស្លាប់ដែលជាលទ្ធផលបរាជ័យនៃសង្គមបែបកសិកម្ម ហើយការលក់ស្រូវកម្ពុជាទៅឱ្យចិនក្នុងការដោះដូរយកមកវិញនូវគ្រាប់និងអាវុធយុទ្ធភណ្ឌ។ អតីតវិទ្យាល័យមួយបច្ចុប្បន្នក្លាយជាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងដែលឧបករណ៍ទារុណកម្មរបស់ខ្មែរក្រហម និង រូបថតនៃជនរងគ្រោះត្រូវបានដាក់តាំងបង្ហាញ។ ជើងឯក (វាលពិឃាត) ទៅឆ្ងាយ ១៥ សហាតិមាត្រ (៩ ម៉ៃ.) ដែលពួកខ្មែរក្រហមបានបណ្ដើរអ្នកទោសពីទួលស្លែងទៅសម្លាប់និងកប់ក្នុងរណ្ដៅរាក់ៗ ដែលឥឡូវជាអនុស្សាវរីយ៍ចំពោះអ្នកដែលត្រូវបានគេសម្លាប់ដោយរបបនេះ។
ពួកខ្មែរក្រហមត្រូវបានរុញច្រានចេញពីភ្នំពេញដោយពួកវៀតណាមនៅឆ្នាំ១៩៧៩[១១] ហើយប្រជាជនបានចាប់ផ្ដើមត្រឡប់មកទីក្រុងនេះវិញ។ វៀតណាមតាមប្រវត្តិសាស្ត្រជារដ្ឋមួយដែលកម្ពុជាធ្លាប់មានជម្លោះជាមួយជាច្រើនលើក ដោយហេតុនោះហើយការរំដោះនេះត្រូវបានបង្ហាញជាមួយអារម្មណ៍រើសអើងពូជសាសន៍ដោយជនកម្ពុជា។ សម័យកាលនៃការកសាងឡើងវិញបានចាប់ផ្ដើម បានជម្រុញដោយស្ថេរភាពនឹងននៃរដ្ឋាភិបាល ដែលទាក់ទាញការបណ្ដាក់ទុន និង ជំនួយបរទេសថ្មីៗតាមបណ្ដាប្រទេសជាច្រើនរួមមាន បារាំង អូស្ត្រាលី និង ជប៉ុន។ កម្ចីត្រូវបានធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី និង ធនាគារពិភពលោកដើម្បីធ្វើឱ្យដូចដើមវិញនូវការផ្គត់ផ្គង់ទឹកស្អាត ផ្លូវថ្នល់ និង ហេដ្ឋារចនាសម្ព័ន្ធដទៃៗទៀត។ ជំរឿន១៩៩៨បានបង្ហាញថាប្រជាជនភ្នំពេញមាន ៨៦២ ០០០ នាក់[១២] និង ជំរឿន២០០៨គឺមាន១,៣ លាននាក់។[១៣]
ប្រវត្តិរាជធានីភ្នំពេញតាមរាជពង្សាវតារខ្មែរ
រាជពង្សាវតារខ្លះបាននិទានពីប្រវត្តិសាស្រ្តនៃក្រុងភ្នំពេញដោយមានសេចក្តីសម្រួលដូចតទៅ ៖ក្នុងកាលដែលកន្លងយូរទៅហើយ មានស្រ្តីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យស្តុកស្តម្ភ ដែលអ្នកផងហៅថា ដូនពេញ។ ផ្ទះគាត់តាំងនៅលើត្រើយខាងលិចនៃ ទន្លេច្រាបឈាម (ទន្លេចតុមុខសព្វថ្ងៃ) ។
នាសម័យថ្ងៃមួយ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្ដាលអោយបាក់ច្រាំង រលំដើមគគីរជាច្រើន ហើយអណ្តែតបណ្តោយទឹកតាមទន្លេមេគង្គ រហូតមកដល់ទន្លេច្រាបឈាម។ ក្នុងចំណោមនោះ មានដើមគគីរធំមួំយ បានអណ្តែតមកទើនៅត្រង់មាត់កំពង់របស់ដូនពេញ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូក ទៅចងដើមគគីរនោះ ហើយនាំយកមកលើគោក។ កាលបើអ្នកទាំងនោះរើសំរាមនៅគល់គគីរ ស្រាប់តែឃើញព្រះពុទ្ធរូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជាព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ។ ពួកអ្នកស្រុកបានដង្ហែរូបបដិមាទាំងនោះ យកទៅតម្កល់ទុកនៅផ្ទះដូនពេញ ហើយគាត់បានអោយគេជញ្ជូនដីពូនដំបូកភ្នំភាគឦសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូច មួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបនោះទៅតម្កល់ទុកព្រះវិហារនោះនៅឆ្នាំ ជូត ឆស័ក ព.ស. ១៩១៦ គ.ស ១៣៧២។
តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងឦសានព្រះវិហារ រួចគេយកបដិមាថ្ម ទៅតម្កល់ទុកទីនោះ ហើយបានសន្មតថា អ្នកតាព្រះចៅ តរៀងមក (សព្វថ្ងៃលោកតាព្រះចៅ) ។
ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារឰឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈ យ៉ាងអធិកអធម។ ដោយអាស្រ័យហេតុនេះ ភ្នំនេះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែលយូរៗទៅក្លាយនៅត្រឹមតែភ្នំពេញ ដូចយើងហៅសព្វថ្ងៃនេះ។
គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរនោះរាជពង្សសាវតារ និងអត្តបទចម្លងតៗមកទៀតនិយាយមិនស្របគ្នាសោះ ខ្លះថាមានពុទ្ធបដិមាបួនអង្គធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខ និងគទា (ព្រះនារាយណ៍?) ខ្លះថាមាន ព្រះពុទ្ធរូប ពីរអង្គមានព្រះភ័ក្ត្រឈរ ជាបួនទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំរិទ្ធមួយព្រះអង្គ មានព្រះភ័ក្ត្រ តាំងសមាធិ និងរូបបដិមា ១ ដៃកាន់ស័ង្ខមានផ្នួងសក់ដូចជាពួកព្រាហ្មណ៍ ។ តែបើតាមរូបតំណាងដែលមានតម្កល់នៅក្នុងព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់លើបុស្បុកទល់ព្រះប្រឹស្ន (ខ្នង) នឹងគ្នាទៅវិញ។

ភូមិសាស្ត្រ
ភ្នំពេញស្ថិតនៅតំបន់កណ្ដាលខាងត្បូងនៃកម្ពុជា និងព័ទ្ធជុំវិញដោយខេត្តកណ្ដាល។ ក្រុងបានតាំងនៅលើច្រាំងនៃទន្លេសាប មេគង្គ និង បាសាក់។ ទន្លេទាំងនេះផ្ដល់នូវទឹកសាប និង ធនធានធម្មជាតិដទៃទៀតដល់ទីក្រុងនេះ។ ភ្នំពេញ និង បណ្ដាតំបន់ព័ទ្ធជុំវិញប្រកបដោយផ្ទៃទំនាបទឹកលិចជាធម្មតារបស់កម្ពុជា។ ទោះបីជាភ្នំពេញស្ថិតនៅ ១១,៨៩ មាត្រ (៣៩ ភត) ខាងលើទន្លេទាំងនេះក៏ដោយ ក៏ជំនន់រដូវមូសុងគឺជាបញ្ហាមួយ ហើយទន្លេនោះជួនកាលហូរលើច្រាំងរបស់វា។ទីក្រុងនេះ បានតាំងនៅ 11.55°N 104.91667°E (១១°៣៣' ជើង, ១០៤°៥៥' កើត,[១៤]) គ្របដណ្ដប់លើផ្ទៃដី ៦៧៨,៤៦ សហតិមាត្រការ៉េ (២៦២ ម៉ាយ ក.) ដែលមាន ១១៤០១ ហិកតា (២៨១៧២ អេកឺរ) ភាគខ្លះជាផ្ទៃក្រុង និង ផ្លូវ ២៦១០៦ ហិកតា (៦៤៥០៩ អេកឺរ)។ ដីកសិកម្មក្នុងក្រុងនេះមានចំនួន ៣៤,៦៨៥ សហតិមាត្រការ៉េ (១៣ ម៉ាយ ក.) ដែលមានភាគខ្លះ ១,៤៧៦ សហតិមាត្រការ៉េ (៣៦៥ អេកឺរ) ស្ថិតនៅក្រោមប្រព័ន្ធបញ្ចេញបញ្ចូលទឹក។
អាកាសធាតុ
សីតុណ្ហភាពជាធម្មតានៅចន្លោះចាប់ពី ២២ ដល់ ៣៥ °C (៧២ ដល់៩៥ °F) និងធាតុអាកាសគឺស្ថិតនៅក្រោមឥទ្ធិពលមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលដីគោកនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា ពីខែឧសភា ដល់ តុលា។ មូសុងឦសានបញ្ជូនរដូវប្រាំងមក ដែលបន្តពីខែ វិច្ឆិកា ដល់ មីនា។ ទីក្រុងនេះរងនូវការធ្លាក់ភ្លៀងខ្លាំងបំផុតចាប់ពីខែ កញ្ញា ដល់ តុលា ដែលមានរយៈកាលក្ដៅហែងក្នុងខែ មករា និង កុម្ភៈ។ទីក្រុងនេះមានរដូវពីរខុសគ្នា។ រដូវវស្សាដែលមានចាប់ពីខែ ឧសភា ដល់ តុលា បង្ហាញឱ្យឃើញសីតុណ្ហភាពខ្ពស់នាំមកនូវដោយសំណើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែ វិច្ឆិកា ដល់ មេសា នៅពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់ ២២ °C (៧២ °F)។ ប៉ុន្តែសីតុណ្ហភាពអាចឈានមកដល់ ៤០ °C (១០៤ °F)ក្នុងខែ មេសា។ ខែល្អបំផុតដើម្បីមកទស្សនាទីក្រុងនេះគឺខែ វិច្ឆិកា ដល់ កុម្ភៈ នៅពេលសីតុណ្ហភាព សំណើម និង ភ្លៀងធ្លាក់មានកម្រិតទាបជាងគេ។
[លាក់]ទិន្នន័យអាកាសធាតុសម្រាប់ភ្នំពេញ | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
ខែ | មករា | កុម្ភៈ | មីនា | មេសា | ឧសភា | មិថុនា | កក្កដា | សីហា | កញ្ញា | តុលា | វិច្ឆិកា | ធ្នូ | ប្រចាំឆ្នាំ |
មធ្យមភាគខ្ពស់ °C (°F) | 31.5 | 32.8 | 34.9 | 34.9 | 34.3 | 33.5 | 32.5 | 32.5 | 32.3 | 31.1 | 29.9 | 30.1 | ៣២,៥ (៩០,៥) |
ជាមធ្យមប្រចាំថ្ងៃ °C (°F) | 26.7 | 27.9 | 29.5 | 30.0 | 29.8 | 29.3 | 28.6 | 28.6 | 28.3 | 27.5 | 26.3 | 25.9 | ២៨,២០ |
មធ្យមភាគទាប °C (°F) | 21.9 | 23.0 | 24.1 | 25.0 | 25.3 | 25.0 | 24.7 | 24.6 | 24.3 | 23.8 | 22.7 | 21.7 | ២៣,៨ (៧៤,៩) |
ការធ្លាក់ភ្លៀង ម.ម. (អ៊ិង) | 25.5 (1.004) |
11.5 (0.453) |
58.0 (2.283) |
101.0 (3.976) |
111.6 (4.394) |
177.1 (6.972) |
195.9 (7.713) |
172.0 (6.772) |
248.8 (9.795) |
318.9 (12.555) |
135.0 (5.315) |
80.3 (3.161) |
១៦៣៥,៦ (៦៤,៣៩៤) |
សំណើម % | 68 | 66 | 64 | 66 | 74 | 76 | 77 | 79 | 82 | 80 | 76 | 72 | ៧៣,៣ |
មធ្យ. ថ្ងៃមានភ្លៀង (≥ ០,១ ម.ម.) | 2.8 | 2.4 | 5.2 | 8.6 | 16.4 | 16.6 | 19.6 | 21.4 | 19.8 | 24.0 | 11.8 | 4.8 | ១៥៣,៤ |
ចំនួនម៉ោងមានពន្លឺ
ថ្ងៃប្រចាំខែជាមធ្យម |
260 | 226 | 267 | 240 | 202 | 192 | 143 | 174 | 129 | 202 | 213 | 242 | ២៤៩០ |
ប្រភពលេខ ១: ឱលោកនដ្ឋានហុងកុង[១៥] | |||||||||||||
ប្រភពលេខ ២: មូលធាតុអាកាស (សំណើម),[១៦] វិទ្យាស្ថានឧត្តុនិយមដាណឺម៉ាក (ព្រះអាទិត្យ)[១៧] |
រដ្ឋបាល

សំណង់អគាររដ្ឋសភាកម្ពុជា
រាជធានីត្រូវបានគ្រប់គ្រងដោយអភិបាលដែលមានតួនាទីជាអង្គនីតិប្រតិបត្តិកំពូលនៃទីក្រុងដូចគ្នាដែរ ក៏មើលលើនគរបាលយោធារាជធានី នគរបាលរាជធានី និង ការិយាល័យកិច្ចការរាជធានី។ នៅពីក្រោមអភិបាលគឺមានអភិបាលរងទីមួយ និង អភិបាលរង ៥រូប ទៀត។ ប្រធានការិយាល័យ ដែលកាន់ឋានៈស្មើនឹងអភិបាលរង កាន់កាប់ការិយាល័យដែលមានអនុប្រធានការិយាល័យ ៨រូប ដែលទទួលបន្ទុកផ្នែករដ្ឋបាលទាំង ២៧។ គ្រប់ខណ្ឌក៏មានអភិបាលមួយរូបដែរ។ [៤]
ខណ្ឌថ្មីចំនួន៣ នៅចុងឆ្នាំ២០១៣
យោងតាមអនុក្រិត របស់រាជរដ្ឋាភិបាល លេខ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ខណ្ឌថ្មីចំនួន៣ ត្រូវបានបង្កើត រូមមាន៖- ខណ្ឌច្បារអំពៅ៖ បំបែកចេញពី ខណ្ឌមានជ័យ មាន៨សង្កាត់ ទីតាំងសាលា ខណ្ឌច្បារអំពៅ គឺនៅសាលា ខណ្ឌមានជ័យចាស់ រីឯសាលាខណ្ឌមានជ័យថ្មី មានទីតាំងនៅសាលាចាក់អង្រែលើ។
- ខណ្ឌជ្រោយចង្វារ៖ បំបែកចេញពី ខណ្ឌឬស្សីកែវ ទីតាំងសាលាខណ្ឌ ជ្រោយចង្វារ ស្ថិតនៅសាលាសង្កាត់ព្រែកលៀប។
- ខណ្ឌព្រែកព្នៅ៖ បំបែកចេញពី ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ទីតាំងសាលាខណ្ឌ គឺនៅក្នុងសង្កាត់គោករការ។
បញ្ជីខណ្ឌរដ្ឋបាលភ្នំពេញ | |||
---|---|---|---|
ឈ្មោះខណ្ឌ | ចំនួនសង្កាត់ | ចំនួនភូមិ | ប្រជាជននៅឆ្នាំ២០០៨ |
ចំការមន | ១២សង្កាត់ | ៩៥ភូមិ | ១៨២ ០០៤ |
ដង្កោ | ១៣សង្កាត់ | ?ភូមិ | ២៥៧ ៧២៤ |
ដូនពេញ | ១១សង្កាត់ | ១៣៤ភូមិ | ១២៦ ៥៥០ |
ទួលគោក | ១០សង្កាត់ | ១៤៣ភូមិ | ១៧១ ២០០ |
ប្រាំពីរមករា | ៨សង្កាត់ | ៣៣ភូមិ | ៩១ ៨៩៥ |
ពោធិ៍សែនជ័យ | ១៣សង្កាត់ | ?ភូមិ | ១៨៣ ៨២៦ |
មានជ័យ | ៨សង្កាត់ | ៣០ភូមិ | ៣២៧ ៨០១ |
ឫស្សីកែវ | ១១សង្កាត់ | ៥៩ភូមិ | ១៩៦ ៦៨៤ |
សែនសុខ | ៦សង្កាត់ | ១៤៧ ៩៦៧ | |
ច្បារអំពៅ | ៨សង្កាត់ | ||
ជ្រោយចង្វារ | ៥សង្កាត់ | ||
ព្រែកព្នៅ | ៥សង្កាត់ |
ប្រជាសាស្ត្រ
ប្រជាជនជាប្រវត្តិសាស្ត្រ | ||
---|---|---|
ឆ្នាំ | អត្រាប្រ. | %± |
១៩៥០ | ៣៣៤០០០ | — |
១៩៦០ | ៣៩៨០០០ | 19.2% |
១៩៧០ | ៤៥៧០០០ | 14.8% |
១៩៧៥ | ៣៧០០០០ | −19.0% |
១៩៧៨ | ៣២០០០ | −91.4% |
១៩៨០ | ១៨៩០០០ | 490.6% |
១៩៨៥ | ៣៥១០០០ | 85.7% |
១៩៩០ | ៦៣៤០០០ | 80.6% |
១៩៩៥ | ៩២៥០០០ | 45.9% |
២០០០ | ១២៨៤០០០ | 38.8% |
២០០៥ | ១៦៧៧០០០ | 30.6% |
២០១០ | ២១០១៧២៥ | 25.3% |
ភ្នំពេញភាគច្រើនត្រូវបានតាំងលំនៅដោយខ្មែរ ដែលតំណាងឱ្យ៩០%នៃប្រជាជនទីក្រុងនេះ។ មានជនជាតិភាគតិចច្រើន ចិន យួន និង ក្រុមជនជាតិតូចៗដទៃទៀតដែលមាន សៀម ប៊ូដុង ម្នងព្រែ កួយ ជង និង ចាម។ សាសនារដ្ឋគឺពុទ្ធសាសនាថេរវាទ ច្រើនជាង៩០%នៃប្រជាជននៅភ្នំពេញគឺពុទ្ធសាសនិក។ ពួកចាមបានកំពុងប្រតិបត្តិឥស្លាមជាងច្រើនឆ្នាំចាប់តាំងពីឆ្នាំ១៩៩៣មកម៉្លេះ។ ក៏មានការកើនឡើងក្នុងការប្រតិបត្តិគ្រិស្តសាសនាដែលត្រូវបានគេលុបបំបាត់ចោលការអនុវត្តក្រោយឆ្នាំ១៩៧៥ នៅពេលខ្មែរក្រហមដណ្ដើមបានទីក្រុង។ ភាសាផ្លូវការនៃទីក្រុងគឺខ្មែរ ក៏ប៉ុន្តែ ភាសាអង់គ្លេស និង បារាំង ក៏ត្រូវបានប្រើទូលំទូលាយក្នុងទីក្រុងនេះដែរ។
ទីក្រុងនេះមានលិបិក្រមអភិវឌ្ឍន៍មនុស្សខ្ពស់បំផុតក្នុងប្រទេស ដែលមាន ល.អ.ម. ០,៩៣៦ ប្រៀបធៀបទៅនឹងសុចនាករល.អ.ម.អាក្រក់បំផុត០,២២០ នៅមណ្ឌលគិរី— តំបន់ជនបទបានតាំងលំនៅដោយកុលសម្ព័ន្ធភ្នំ និង ជនជាតិដើម។[១៨] ចំនួនអ្នកតាំងលំនៅក្រីក្រនៅចុងឆ្នាំ២០១២មាន ១០៥ ៧៧១នាក់ ប្រៀបធៀបជាមួយ ៨៥ ៨០៧នាក់ នៅដើមឆ្នាំ២០១២។[១៩]
សេដ្ឋកិច្ច
ស្ថិតនៅចំណុចប្រសព្វគ្នានៃ ទន្លេមេគង្គ ទន្លេបាសាក់ និង ទន្លេសាប។ ភ្នំពេញគឺ ជាទីក្រុងធំនៃប្រទេសកម្ពុជាហើយមានប្រជាជនជាង ពីរលាននាក់កំពុងរស់នៅ។ សព្វថ្ងៃនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍសេដ្ឋកិច្ច មានល្បឿនយឺត ក្នុងការប្រកួតប្រជែងទីផ្សារក្នុងស្រុក និង ប្រទេសនៅលើ សកលលោកដែលមានសេដ្ឋកិច្ចខ្ពស់ គឺអាស្រ័យទៅលើ រដ្ឋាភិបាល ការបើកទ្វារអោយប្រទេសផ្សេងៗមកធ្វើវិនិយោគទុនពង្រឹង និងពង្រីកផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល និង បន្ថែមការនាំចេញច្រើន។ ដើម្បី បង្កើនសេដ្ឋកិច្ច ក៏ដូចជារកការងារអោយប្រជាពលរដ្ឋ រដ្ឋាភិបាល បានកែច្នៃកន្លែងផ្សេងៗអោយក្លាយទៅជា តំបន់ទេសចរណ៍ និងតាមរយៈ ភ្ញៀវបរទេសដែលចូលមកទស្សនាប្រទេសកម្ពុជា។ភ្នំពេញគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់កម្ពុជា ដូចគ្នាដែរ វាក៏ចាត់ទុកថាជាផ្នែកដ៏ធំនៃសេដ្ឋកិច្ចរបស់កម្ពុជា។ អត្រាកំណើនសេដ្ឋកិច្ចតួលេខទ្វេដងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានផ្ទុះឡើងការរីកចម្រើនរហ័សខាងសេដ្ឋកិច្ចនៅភ្នំពេញ ជាមួយនិង សណ្ឋាគារ ភោជនីយដ្ឋាន រង្គសាលថ្មីៗ ការក្រោកឡើងច្រើន និង ការសាងសង់លំនៅឯកជនដែលលូតលាស់ឡើងជុំវិញទីក្រុង។
សេដ្ឋកិច្ចចម្បងពឹងផ្អែកលើវិស័យពាណិជ្ជកម្មដូចជា កាត់ដេរ ពាណិជ្ជកម្ម និង បណ្ដាសហគ្រាសធុនតូច និង មធ្យម។ ក្នុងរយៈពេលពីរបីឆ្នាំមុននេះ ធុរកិច្ចអចលនទ្រព្យកំពុងបានរីកលូតលាស់យ៉ាងរហ័ស ជាមួយនិងការកើនឡើងយ៉ាងរហ័សនូវតម្លៃអចលនទ្រព្យ។ ទេសចរណ៍ ក៏ជាវិស័យរួមចំណែកមួយសំខាន់ក្នុងរាជធានីក៏ដូចជាការបើកមជ្ឈមណ្ឌលទិញឥវ៉ាន់ និង ពាណិជ្ជកម្មកាន់តែច្រើន ដែលធ្វើឱ្យភ្នំពេញ ក្លាយជាកន្លែងមួយក្នុងចំណោមគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងប្រទេសនេះរួមជាមួយ សៀមរាប និង ព្រះសីហនុ។ តាមរយៈ ក្រុមប្រឹក្សាគមនាការនិងទេសចរណ៍ពិភពលោក ទេសចរណ៍បានកើនឡើង ១៧,៥ភាគរយ ($២,០៥៣ លានស.រ.) នៃផ.ផ.ស.របស់កម្ពុជានៅឆ្នាំ២០០៩ ឆ្លើយតបនឹង ១៣,៧ភាគរយ នៃការងារសរុប។[២០] មួយក្នុងចំណោមនៃតំបន់ដែលមានប្រជាប្រិយបំផុតនៅភ្នំពេញសម្រាប់ពួកទេសចរគឺតិរណៈវិថីស៊ីសុវត្ថិ តាមបណ្ដោយទន្លេសាប។ តិរណៈវិថីស៊ីសុវត្ថិជាផ្លូវមួយខ្សែដែលមានប្រវែងជិត៥គមដែលរួមមានភោជនីយដ្ឋាន រង្គសាល និង សណ្ឋាគារ។[២១] ការអភិវឌ្ឍក្រុងថ្មី $ស.រ.២,៦រយកោដិ កាំកូស៊ីធី មានបំណងដើម្បីទ្រទ្រង់ទេសភាពទីក្រុងនេះ។ ការិយាល័យកិច្ចការក្រុងនៃរាជធានីភ្នំពេញមានផែនការច្រើនដើម្បីពង្រីកនិងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីសម្របទៅនឹងប្រជាជន និង សេដ្ឋកិច្ចកំពុងកើនឡើង។ អគារងើបឡើងខ្ពស់ៗនឹងត្រូវបានគេសាងសង់នៅចំណុចច្រកចូលនៃទីក្រុង និងក្បែរបឹងបួរនិងច្រាំងទន្លេ។ បន្ថែមទៀត ផ្លូវថ្មីៗ ប្រឡាយ និង ប្រព័ន្ធផ្លូវដែកនឹងត្រូវបានប្រើដើម្បីភ្ជាប់កាំកូស៊ីធី និង ភ្នំពេញ។[២២] គម្រោងដទៃទៀតរួមមាន:
- បុរីហ៊្គ្រែនដ៍ភ្នំពេញអន្តរជាតិ (ស្ថិតក្រោមការសាងសង់)
- សហបាលាគារដឺខាសសលរ៉ូយ៉ាល់[២៣] (ស្ថិតក្រោមការសាងសង់)
- សំណង់អគារហិរញ្ញវត្ថុអន្តរជាតិ (ស្ថិតក្រោមការសាងសង់)
- ហ៊្គោលដ៍ថវ់វ៉ឺ៤២ (ឈប់ត្រឹង៣២ជាន់)
- ថវ់វ៉ឺអូស៊ីអាយស៊ី (OCIC) (បានរួចរាល់ហើយ)
- រីវ៉ឺផាឡេស[២៤] (ស្ថិតក្រោមការសាងសង់)
- វឌ្ឍនៈកាប់ពីថលថវ់វ៉ឺ (ស្ថិតក្រោមការសាងសង់)
អគារកប់មេឃខ្ពស់បំផុតនៅភ្នំពេញគឺប៉មវឌ្ឍនៈកាប់ពីថល[២៧] នៅកម្ពស់ ២០០ មាត្រ (៦៥៦ ភត), ដែលលេចត្រដែតតាមជើងមេឃរបស់ភ្នំពេញជាមួយនឹងអគារកប់មេឃក្បែរខាង ប៉មកាណាឌីយ៉ា (ប៉មOCIC)។ ប៉មនេះត្រូវបានសាងសង់ឡើងនៅ ខែឧសភា ២០១២ និងបានកំណត់កាលដើម្បីបញ្ចប់បង្ហើយនៅចុងឆ្នាំ២០១២។ ការងើបឡើងខ្ពស់ៗទំនើបៗត្រូវបានកសាងឡើងជុំវិញទីក្រុងនេះទាំងអស់ មិនមែនផ្ដុំនៅតំបន់ពិសេសណាមួយឡើយ។
ផ្សារធំថ្មី គឺជាចំណុចក្ដៅរបស់ទេសចរភាគច្រើន។ ស្លាបទាំងបួនៃផ្សារលាបពណ៌លឿងដែលពោរពេញទៅដោយរានជាច្រើនដែលលក់គ្រឿងអលង្ការមាស និង ប្រាក់ កាក់វត្ថុបុរាណ សម្លៀកបំពាក់ នាឡិកា ផ្កា ចំណីអាហារ ក្រណាត់សំពត់ និង ស្បែកជើង។ ផ្សារថ្មីគឺកំពុងតែរងការកែប្រែសាជាថ្មីភាគច្រើន រួមជាមួយការបង្កើតរានលក់ដូរថ្មីៗ។
កម្ពុជាអង្គរអ៊ែរមានការិយាល័យកណ្ដាលនៅភ្នំពេញ។[២៨]
ទីផ្សារ
សព្វថ្ងៃនេះទីផ្សារគឺជាការពេញនិយមរបស់ភ្ញៀវទេសចរណ៍កម្ពុជា ស្ទើរតែគ្រប់ភ្ញៀវទេសចរណ៍ទាំងអស់ដែលបានចូលមកទស្សនាទីក្រុងភ្នំពេញ គឺពួកគេទាំងនោះចូលចិត្ត ទៅផ្សារ មើលភាពខុសប្លែកគ្នានៃផលិតផលដែលមានលក់នៅក្នុងផ្សារ។ ផ្សារធំថ្មីមានលក់ដូចជា មាស ប្រាក់ គ្រឿងអលង្ការ គ្រឿងចម្លាក់ រូបិយវត្ថុ សម្លៀកបំពាក់ នាឡិកា ផ្កា អាហារ ហើយនិងស្បែកជើង។
- ផ្សារបច្ចុប្បន្ន៖ កណ្ដាល កាណាឌីយ៉ា កាណាឌីយ៉ាផ្លាហ្សា កាណាស៊ីធី កាប់គោ កំបូល កំពង់កន្ទួត កោះដាច់ ក្រាំងពង្រ គីឡូម៉ែត្រលេខ៧ គីឡូលេខ៤ ឃ្លាំងរំសេវ ចាក់អង្រែ ចាស់ ចុងព្រែក ចោមចៅ ច្បារអំពៅ ច្រាំងចំរេះ ឆេកូ(គីឡូលេខ៦) ជម្ពូវ័ន្ត ជ័យជំនះ ញ៉ែ ដីហុយ ដេប៉ូ ដំបូលខៀវ ដើមគ ដើមអម្ពិល ឌុយម៉ិច តាប៉ាង តូច តូចថ្មី តាំងកសាងថ្មី ត្រពាំងឈូក ត្រពាំងថ្លឹង ត្រពាំងពោធិ៍(QM) ត្រពាំងអញ្ចាញ ថៃហួត ថ្នល់បត់ ទឹកថ្លា ទួលកី ទួលគោក ទួលទំពូង(រុស្ស៊ី) ទួលពង្រ ទួលសង្កែថ្មី(សាំហាន់) ទួលសំបូរ ទំនប់ ទំនប់ថ្មី ធំថ្មី នាគមាស បាយ័ន ប៉ារ៉ាហ្គន បឹងឈូក បឹងកេងកង បឹងត្របែក បឹងត្របែកផ្លាហ្សា បឹងទំពុន បឹងព្រលិត បុរីតាំងកសាង បុរីពិភពថ្មី ប៉េសេ ផាកវ៉េ ផេនសល(ចតុមុខ) ផេនសល(បឹងកក់) ផេនសល(មាត់ទន្លេ) ពោធិ៍ចិនតុង ព្រែកព្នៅ ព្រែកព្នៅផ្លាហ្សា ព្រែកលៀប ព្រែកលៀបថ្មី ព្រែកឯង ព្រៃទា ភូមិអណ្ដូង មាន់អាំង រតនាផ្លាហ្សា រន្ទះបាញ់(ចំការមន) រាត្រី លឹមឈាងហាក់ លូប្រាំ វៀតណាម សង្កាត់ស្ទឹងមានជ័យ សឡា រីករាយ សហគមន៍បុរីកីឡា សាមគ្គី សារឿន-យ៉ាន្នី សិនធ្យូរីផ្លាហ្សា ស៊ីដនី ស៊ីធីម៉ល ស៊ីឡឹប សុវណ្ណា សុវណ្ណា(បន្លែ សាច់) សូរិយា សែនសុខ សំណង់១២ សំពៅមាស ស្តង់បុរីកីឡា ស្ទឹងមានជ័យ ស្ទឹងមានជ័យថ្មី ស្វាយប៉ាក ហេងប៉េងជ្រី ហេងលី ហ្គោលឌិនសូរិយាម៉ល ឡាក់គី ឡាក់ស៊ីធី អូរបែកក្អម អូរឫស្សី អូឡាំពិក អូឡាំពិក(បន្លែ សាច់) រឺ លូ ឯករាជ្យ១ ឯករាជ្យ២ ឯករាជ្យ៣ ៧មករា
- ផ្សារធ្លាប់មាន៖ ក្បាលថ្នល់ ដើមថ្កូវ បុរីទឹកថ្លា
វិស័យអប់រំ
សូមមើលផងដែរ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជានៅក្នុងប្រទេសកម្ពុជាមានសាលារៀន វិទ្យាស្ថាន និង សាកលវិទ្យាល័យ ជាច្រើនសម្រាប់បំពេញតម្រូវការដល់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់សិក្សា នៅថ្នាក់ទុតិយភូមិ រឺ មធ្យមសិក្សា ហើយពួកគេអាចបន្តចូលរៀននៅថ្នាក់ឧត្តមសិក្សាបានដូចជានៅ សកលវិទ្យាល័យរដ្ឋ និង ឯកជន។ សកលវិទ្យាល័យទាំងនោះមានមុខវិជ្ជាជាច្រើនដូចជា: អក្សរសាស្ដ្រអង់គ្លេស ព័ត៌មានវិទ្យា គ្រប់គ្រង គណនេយ្យ វិស្វករសំណង់ គ្រប់គ្រងសណ្ឋាគារ មគ្គុទេសន៍ អស្យាណូវិទ្យា។ល។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៦០ មកម៉្លេះ។ សព្វថ្ងៃមានសិស្ស៥ពាន់នាក់ និង មានសាស្ត្រាចារ្យ ២០០នាក់។ នេះជាមោទនភាពមួយរបស់ ប្រទេសកម្ពុជា ដែលមានសាកលវិទ្យាល័យធំបែបនេះ ហើយការអប់រំប្រកបដោយភាពស្វាហាប់និងម៉ត់ចត់ ធ្វើអោយ និសិ្សតបន្ទាប់ពីបាន បញ្ចប់ថ្នាក់មានសម្ថតភាព ក្នុងការស្វែងរកការងារធ្វើ និងប្រកួតប្រជែងដើម្បីមាន អនាគតល្អក្នុងសង្គមជាតិ និង ជួយដល់ប្រទេសជាតិ។ អគារសាងសង់ឡើងនៅសម័យអាណានិគមបារាំងនៅក្នុងទីក្រុងភ្នំពេញ។
- សាលាភូមិន្ទរដ្ឋបាល រឺ École Royale d'Administration (ERA)។
- សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ស.ភ.ភ.ភ. រឺ RUPP) រឺ L'université Royale de Phnom Penh (URPP) គឺជាស្ថាប័នអប់រំជាន់ខ្ពស់មានចំណាស់ និង ធំបំផុតនៅកម្ពុជា។ កាលពី 2008 សាកលវិទ្យាល័យនេះមាននិស្សិតជាង ១០ ០០០ នាក់ ទូទាំងបរិវេណសាកលវិទ្យាល័យបី និងផ្ដល់នូវវគ្គសិក្សាគុណភាពខ្ពស់ទូលំទូលាយក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និង មនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេស (វ.ភ.ប. រឺ IFL)។ មានស្ថាប័នអប់រំជាន់ខ្ពស់ប្រហែលហាសិបនៅកម្ពុជា ភាគច្រើនក្នុងនោះគ្មានបរិវេណទីធ្លាទេ។ ការបរិច្ចាគអន្តរជាតិជាច្រើន ដូចជា ថ្ងៃថ្មី កម្ពុជា ចាត់ចែងសុខូបត្ថម្ភវត្ថុខាងអប់រំឯករាជ្យជាការបន្ថែមដល់សាលាសាធារណៈសម្រាប់សិស្សនិស្សិត។
- សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ស.ភ.ន.ស. រឺ RULE) រឺ L'université Royale de Droit et Science Economique (URDSE)
- សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ស.ភ.វ.ស. រឺ RUFA) ឬ L'université Royale des Beaux Art (URBA)
- សាកលវិទ្យាល័យភូមិន្ទកសិកម្ម (ស.ភ.ក. រឺ RUA) រឺ L'université Royale d'Agriculture (URA)
- សាកលវិទ្យាល័យជាតិគ្រប់គ្រង (ស.ជ.គ. រឺ NUM)
- វិទ្យាស្ថានបច្ចេកទេសកម្ពុជា (វ.ប.ក. រឺ ITC) រឺ Institut de technologie du Cambodge
- វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យត្រូវបានបង្កើតឡើងនៅថ្ងៃ ១២ ឧសភា ១៩៣០ និងក៏ជាស្ថាប័នពុទ្ធសាសនាបណ្ឌិត្យរបស់រដ្ឋដ៏សំខាន់នៅកម្ពុជា។
វប្បធម៌

រូបសំណាកដូនពេញ
សារមន្ទីរដែលមានការទស្សនាច្រើនបំផុតពីរនៅទីក្រុងនេះគឺសារមន្ទីរជាតិ ដែលគឺជាសារមន្ទីរប្រវត្តិសាស្ត្រនិងបុរាណវត្ថុឈានមុខគេរបស់ប្រទេសនេះ និង សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង អតីតគុកមួយរបស់ខ្មែរក្រហម។
ចូលឆ្នាំថ្មី ខែមេសា ១៣–១៥
អត្ថបទដើមចម្បង: ចូលឆ្នាំថ្មី
នៅក្នុងពេលនេះ ភ្នំពេញប្រារព្ធចូលឆ្នាំខ្មែរ
ជាឱកាសមួយពេញនិយមកើនឡើងជាមួយពួកទេសចរ។
កំឡុងពេលក្ដៅហែងបំផុតប្រចាំឆ្នាំជាធម្មតា
ទឹកត្រូវបានគេជះជុំវិញដែលបន្ថែមទៅក្នុងបរិយាកាសពិធីបុណ្យ
រួមជាមួយការរាំរែកនិងតន្ត្រី។
កាលបរិច្ឆេទជាក់លាក់ប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ
ប៉ុន្តែការឈប់សម្រាកបន្តយ៉ាងហោចណាស់ក៏បីថ្ងៃដែរ។
ពិធីបុណ្យនេះកត់សំគាល់ការបើកឆ្នាំផ្អែកលើប្រតិទិនខ្មែរបុរាណ និង
ក៏កត់សំគាល់ការបញ្ចប់នៃការប្រមូលផលនៅឆ្នាំចាស់។
ព្រះវិហារព្រះកែវមរកតតម្កល់ព្រះពុទ្ធធ្វើពីថ្មកែវ
អត្ថបទដើមចម្បង: បុណ្យអុំទូក
បុណ្យប្រចាំឆ្នាំធំបំផុតនៅភ្នំពេញ ការប្រមូលផ្ដុំយ៉ាងរស់រវើកនេះប្រារព្ធដោយការហូរបញ្ច្រាសនៃទន្លេសាប។
ថ្ងៃឈប់សម្រាកដំណើរការរយៈពេលបីថ្ងៃ
ពេលនោះមនុស្សម្នាជន់ជោរទៅក្នុងទីក្រុងដើម្បីចូលរួមសប្បាយនឹងកាំជ្រួច
ការប្រណាំងទូកចម្រុះពណ៌ ការប្រគំតន្ត្រីផ្ទាល់ ញ៉ាំអី និង ចូលរួមពិធីបុណ្យ។
ការប្រណាំងទូកនេះកំណត់កាលត្រឡប់ទៅសម័យបុរាណដែលកត់សំគាល់អំពីកម្លាំងកងទ័ពជើងទឹកខ្មែរនាសម័យអាណាចក្រខ្មែរ។នៅថ្ងៃ ២២ វិច្ឆិកា ២០១០ យ៉ាងហោចណាស់ប្រជាជន៣៤៨នាក់ត្រូវបានសង្កត់ជាន់គ្នាស្លាប់នៅក្នុងការរត់ជាន់គ្នាលើស្ពាននៅក្នុងពិធីបុណ្យនេះ។[២៩]
ភ្ជុំបិណ្ឌ ១១–១៥ តុលា (២០១២)
ភ្ជុំបិណ្ឌគឺជាទិដ្ឋភាពសំខាន់ណាស់នៃវប្បធម៌ខ្មែរ។ វាមានន័យថា ការជួបជុំគ្នា រឺ តាមន័យបាលីថា ការប្រជុំដុំបាយ ដើម្បីធ្វើចង្ហាន់ និង ក៏ជាពេលវេលានៃការជួបជុំគ្នាឡើងវិញ ការរំលឹក បង្ហាញនូវក្ដីស្រលាញ់អាឡោះអាល័យ និង ការដឹងគុណដល់ដូនតារបស់ខ្លួន។ ដោយប្រគេនចង្ហាន់ និងបញ្ជូន អំពើល្អទៅកាន់ដូនតាដែលទំនងជាជាប់នៅស្ថានប្រែត ញាតិសណ្ដានដែលកំពុងរស់ជួយរំដោះទុកវេទនាពួកលោក និង នាំផ្លូវដូនតាទៅវិលចាប់ជាតិសាជាថ្មី។
វិសាខបូជា ខែឧសភា
អត្ថបទដើមចម្បង: វិសាខ
វិសាខបូជាគឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលបានកាន់តាមប្រពៃណីដោយពួកពុទ្ធសាសនិកនៅកម្ពុជា។ ជួនកាលហៅក្រៅផ្លូវការថា ថ្ងៃប្រសូត្ររបស់ព្រះពុទ្ធ វាជាក់ស្ដែងរួមមាន ថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និង ថ្ងៃបរិនិព្វានរបស់ព្រះពុទ្ធគោត្តម។សភាពទីក្រុង និង ស្ថាបត្យកម្ម
កន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍នៅទីក្រុងភ្នំពេញរួមមាន ព្រះបរមរាជវាំង ផ្សារធំថ្មី ព្រះវិហារព្រះកែវមរកត សារមន្ទីរជាតិ វិមានឯករាជ្យ វិមានមិត្តភាពកម្ពុជា-វៀតណាម សារមន្ទីរទួលស្លែង វត្តភ្នំ និង វាលពិឃាតជើងឯកនៅជាយក្រុងភ្នំពេញ។ព្រះបរមរាជវាំងគឺជាអគារមួយក្នុងចំណោមអគារជាច្រើនដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះបរមរាជវាំងចតុមុខ ត្រូវបានសាងសង់ឡើងដោយ ព្រះចៅក្រុងកម្ពុជា នៅក្នុងឆ្នាំ១៨៦៦។ ព្រះបរមរាជវាំងត្រូវបានរុះរើសាងសង់សាជាថ្មីដោយព្រះបាទនរោត្តម។
វត្តភ្នំគឺជាវត្តប្រវត្តិសាស្ដ្រមួយដ៏មានសារៈសំខាន់ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។ កសាងនៅក្នុងឆ្នាំ១៣៧៣ មានកំពស់២៧ម៉ែត្រជាវត្តខ្ពស់ ជាងគេក្នុងចំណោមវត្តទាំងប៉ុន្មាននៅក្នុងទីក្រុងភ្នំពេញ។ វាបានសាងសង់ឡើងដោយកម្លាំងសាមគ្គីដែលដឹកនាំដោយស្ដ្រីមេម៉ាយដែលមានទ្រព្យស្តុកស្តមម្នាក់ គឺ ដូនជីពេញ ដើម្បីតម្កល់ព្រះពុទ្ធរូប៥អង្គ ដែលត្រូវបានទឹកជំនន់ហូរនាំមកតាមដើមគគីរធំមួយ មកទើរនៅត្រង់តំបន់ចតុមុខនេះឯង។
សំណង់ចាស់បំផុតគឺវត្តភ្នំចាប់ពីថ្ងៃស្ថាបនាក្រុងនេះ ដែលបានសាងសង់នៅឆ្នាំ១៣៧៣។ ការទាក់ទាញទេសចរណ៍សំខាន់បំផុតគឺព្រះបរមរាជវាំងដែលមានព្រះវិហារព្រះកែវ និងសារមន្ទីរជាតិ បានសាងសង់នៅកំឡុងសម័យអាណានិគមបារាំងនៅចុងសតវត្សទី១៩ក្នុងរចនាបថខ្មែរបុរាណ ហើយទទួលនូវការប្រមូលផ្ដុំវត្ថុបុរាណខ្មែរជាច្រើន។ វិមានឯករាជ្យ ទោះបីចាប់ពីទសវត្សឆ្នាំ១៩៥០ក៏ដោយ ក៏វាត្រូវបានសាងសង់ឡើងក្នុងរចនាបថខ្មែរបុរាណដដែល។
ពួកបារាំង ដែលជាម្ចាស់អាណានិគមចាប់ពីសតវត្សទី១៩ ដល់ ទសវត្សឆ្នាំ១៩៤០ ក៏បានបន្សល់ទុកទីសំគាល់ខ្លួនរបស់ពួកគេ ជាមួយភូមិគ្រឹះអាណានិគមផ្សេងៗ ព្រះវិហារបារាំង មហាវិថី និង ផ្សារសិល្បៈតែង ផ្សារធំថ្មី។ ទីសំគាល់ដែននៃសម័យអាណានិគមគឺសណ្ឋាគារឡឺរ៉ូយ៉ាល់។
ចាប់ផ្ដើមជាមួយឯករាជ្យពីពួកបារាំងនៅទសវត្សឆ្នាំ១៩៥០ និង បន្តរហូតដល់សម័យខ្មែរក្រហមនៅទសវត្សឆ្នាំ១៩៧០ ភ្នំពេញបានរងនូវការលូតលាស់យ៉ាងសម្បើមជាទីក្រុងធានីនៃប្រទេសឯករាជ្យថ្មីមួយ។ ព្រះបាទសីហនុបានយកចិត្តទុកដាក់ដើម្បីបង្ហាញរចនាបថថ្មីនៃស្ថាបត្យកម្មនិងដោយហេតុធ្វើឱ្យរឹងមាំនូវដំណើរការកសាងជាតិ។ យុគមាសនៃស្ថាបត្យកម្មថ្មីបានបញ្ចប់ រួមជាមួយនិងគម្រោងផ្សេងៗនិងស្ថាបត្យករខ្មែរវ័យក្មេង ជារឿយៗបានរៀនសូត្រនៅបារាំង ដែលមានឱកាសដើម្បីរចនានិងសាងសង់។ ចលនាថ្មីនេះត្រូវបានគេហៅថា ស្ថាបត្យកម្មខ្មែរថ្មី និង ជារឿយៗត្រូវបានធ្វើឱ្យមានចរិកលក្ខណៈដោយសារការរំលាយចូលគ្នានៃប៉ោហូស ស្ថាបត្យកម្មក្រោយសម័យទំនើបអឺរ៉ុប និង ធាតុបុរាណពីសម័យអង្គរ។ ស្ថាបត្យករដែលលេចធ្លោបំផុតគឺលោកវណ្ណ-ម៉ូលីវណ្ណ ដែលត្រូវបានតែងតាំងជាប្រធាស្ថាបត្យករជាតិដោយព្រះមហាក្សត្រផ្ទាល់នៅឆ្នាំ១៩៥៦។ លោកម៉ូលីវណ្ណបានបង្កើតអគារទីសំគាល់ដែនដូចជារោងមហោស្រពជាតិព្រះសុរាម្រិត និង អគារគណៈរដ្ឋមន្ត្រី។ ស្ថាបត្យករដទៃៗទៀតបានជួយសាងសង់សាកលវិទ្យាល័យភូមិន្ទដែលស្ថាបនាថ្មី វិទ្យាស្ថានភាសាបរទេស និង មជ្ឈមណ្ឌលកីឡាជាតិ។ រួមជាមួយកំណើននៃថ្នាក់លើនិងកណ្ដាលរបស់សហគ្រិន ជាយក្រុងថ្មីៗត្រូវបានសាងសង់នៅទសវត្សឆ្នាំ១៩៥០ និង ៦០។
ទោះបីជាសំណង់អគារទាំងនោះបាននៅសេសសល់នៅសម័យខ្មែរក្រហម និង សម័យ សង្គ្រាមរដ្ឋប្បវេណីក៏ដោយ ក៏បច្ចុប្បន្ននេះ អគារទាំងនោះស្ថិតនៅក្រោមការគំរាមកំហែងដោយសារតែការអភិវឌ្ឍខាងសេដ្ឋកិច្ចនិងបរិកប្បហិរញ្ញវត្ថុដដែល។[ត្រូវការអំណះអំណាង] ភូមិគ្រឹះ និង សួនច្បារពីសម័យនោះកំពុងត្រូវបានបំផ្លាញ និង អភិវឌ្ឍឡើងវិញដើម្បីបង្កើតកន្លែងសម្រាប់សំណង់ធំៗ។ ទីសំគាល់ដែន មហោស្រពជាតិដោយលោកម៉ូលីវណ្ណត្រូវបានវាយរំលំនៅឆ្នាំ២០០៨។[៣០] ចលនាមួយកំពុងងើបឡើងនៅកម្ពុជាដើម្បីថែរក្សាឱ្យគង់វង្សនូវកេរដំណែលសម័យនិយមនេះ។ ភូមិគ្រឹះចាស់ៗជួនកាលកំពុងត្រូវបានគេប្រែទៅជាសណ្ឋាគារហាង ដូចជា ខ្នើយបាំងឆ័ត្រ។
វិមាន និង ទីរំលឹកដល់ការប្រល័យពូជសាសន៍កំឡុងសម័យខ្មែរក្រហមនៅទសវត្សឆ្នាំ១៩៧០ គឺសារមន្ទីរប្រល័យពូជាសាសន៍ទួលស្លែង (អតីតវិទ្យាល័យមួយបានប្រើជាជំរុំប្រមូលផ្ដុំ) និង នៅជាយក្រុងនៃទីក្រុងនេះ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ វិមានមិត្តភាពកម្ពុជា-វៀតណាមត្រូវបានប្រគល់ឱ្យដោយពួកកុម្មុយនិស្តវៀតណាម ជានិមិត្តរូបនៃមិត្តភាពខ្មែរ-យួនកំឡុងទសវត្សឆ្នាំ១៩៧០ ដែលបន្តបន្ទាប់ពីការរំដោះកម្ពុជាពីរបបខ្មែរក្រហម។
![]() |
![]() |
![]() |
![]() |
ទិដ្ឋភាពនៃសារមន្ទីរជាតិ បានសាងឡើងនៅដើមទសវត្សឆ្នាំ១៩២០ដោយលោកហ្សក-ហ្គ្រុសលីយែរ។ | ទិដ្ឋភាពសាលរាជបល្ល័ង្ក បានកសាងឡើងនៅទសវត្សឆ្នាំ១៨៦០ ក្រោមរជ្ជកាលព្រះបាទនរោត្តម។ | ពីមុខនៃសណ្ឋាគារឡឺរ៉ូយ៉ាល់ ដំបូងបានបង្កើតឡើងនៅឆ្នាំ១៩២៩ ក្រោមរជ្ជកាលព្រះបាទស៊ីសុវត្ថិ-មុនីវង្ស។ | ទិដ្ |
No comments:
Post a Comment